Pages

Thursday, August 1, 2019

កម្រងចម្លើយបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍(ត្រៀមប្រឡង)


.តើអ្វីជាកម្មវិធីការិយាល័យខ្មែរ?
កម្មវិធីការិយាល័យខ្មែរ(Oppenoffice.org) គឺជាកម្មវិធីកុំព្យូទ័រមួយប្រភេទ ដែលអាចប្រើសម្រាប់ការងារក្នុងការិយាល័យ ដូចជា សរសេរអត្ថបទ គ្រប់គ្រងសៀវភៅបញ្ជី ឬទិន្នន័យលេខ ធ្វើបទបង្ហាញ និងគូសរូបសមញ្ញជាដើម។​​                                                                                                                                 +កម្មវិធីការិយាល័យខ្មែរមានគុណសម្បត្តិដូចជា:
ü  គ្មានការបង់ថ្លៃលើអាជ្ញាប័ណ្ណ: អ្នកប្រើទាំងអស់ មានសិទ្ធប្រើប្រាស់ និងចែកចាយដោយសេរី។
ü  កម្មវិធីកូដចំហរ( Open Source): អ្នកអាចចែកចាយ ចម្លង និងកែសម្រួលកម្មវិធីនេះដោយសេរី។
ü  ប្រើបានច្រើនប្រព័ន្ធប្រតិបត្តិការ: កម្មវិធីនេះ អាចដំណើរការលើស្ថាបត្យកម្មផ្នែករឹងជាច្រើន និងប្រព័ន្ធប្រតិបត្តិការចម្រុះ ដូចជាMicrosoft Window, Mac OS X, Linux និងSun Solaris
ü  គាំទ្រច្រើនភាសារ​​​​ : មានភាសាជាង១០០ វាមានចំណុចប្រទាក់អ្នកប្រើ ​ User Interface ដែលអាចធ្វើកាផ្លាស់ប្តូរច្រើនភាសា។
ü  មានការបញ្ចូលនូវកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធនៃការសរសរពាក្យខ្មែរ ដែលជួយមិនអោយមានការសរសេរពាក្យខ្មែរខុស។
ü  អាចតម្រៀបអក្សរខ្មែរតាមលំដាប់អក្ខរក្រម។
. សមាសភាគនៃកម្មវិធីការិយាល័យខ្មែរមាន:
v  កម្មវិធីស្លឹករិត(​Openoffice.org writer)
គឺជាកម្មវិធីមួយសម្រាប់សរសេរ និងរៀបចំអត្ថបទ បង្កើតសំបុត្រ សៀវភៅ ធ្វើរបាយការណ៏ សារពត៌មាន និង     បណ្ណផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ឯកសារមានទម្រង់ជា HTML, XHTML, PDF , និងMicrosoft word

v  កម្មវិធីនព្វន្ត​(Openoffice.org Calc)
គឺជាកម្មវិធីបញ្ជីសៀវភៅមួយ ដែលមានជំនាញទាក់ទង និងការគណនា បង្កើតតារាង ដែលមានលក្ខណះសម្បត្តិខាងការវិភាគ គ្រប់គ្រងទិន្នន័យ  ធ្វើការគណនាជារូបមន្ត ជាច្រើនសម្រាប់ការងារ ផ្នែកហិរញ្ញវត្ថុ ស្ថិតិ និងគណិតវិទ្យាជាដើម។
v  កម្មវិធីពិព័ណ៏ (​Openoffice.org Impress)
គឺជាកម្មវិធីមួយ ដែលអាចអោយអ្នកប្រើប្រាស់អាចរចនាស្លាយ សម្រាប់ធ្វើបទបង្ហាញផ្សេងៗ។​ជាមួយកម្មវិធីនេះ អ្នកអាចដាក់ជារូបភាព សម្លេង កំណត់ដំណើរការផ្លាស់ប្តូរស្លាយ កំណត់ការបញ្ចាំងស្លាយជាដើម ដែលធ្វើអោយ បទបង្ហាញរបស់អ្នកមានភាពរស់រវើក​ និងគួរឲ្យចាប់អារម្មណ៏។
ក្នុងកម្មវិធីនេះអាចធ្វើបានច្រើនដូចជា:
ü  បញ្ចូលអត្ថបទ
ü  បញ្ចូលបញ្ជីដែលមានចំណុច និងលេខរៀង
ü  បញ្ចូលតារាង
ü  បញ្ចូលរូបភាប និងគំនូរផ្សេងៗ
ü  បន្ថែមចលនា អត្ថបទ ឬវត្ថុ
ü  បន្ថែមដំណើរការផ្លាស់ប្តូរស្លាយ និងសម្លេងជាដើម។
v  កម្មវិធីគំនូរ(​Openoffice.org Draw)
គឺជាកម្មវិធីមួយដែលមានឧបករណ៏គូសវ៉ិចទ័រ សម្រាប់អោយអ្នកគូសវត្ថុគំនូរ ជាទ្រង់ទ្រាយផ្សេងៗ ដូចជា ដ្យាក្រាម គំនូសតាងវត្ថុត្រីមាត្រ(​3D) ព្រមទាំងសិល្បះអក្សរផងដែរ។
v  កម្មវិធីមូលដ្ឋានទិន្នន័យ(Openoffice.org Base)
គឺជាកម្មវិធីមួយដែលគេប្រើសម្រាប់វិភាគ និងគ្រប់គ្រងទិន្នន័យ។ ជាមួយកម្មវិធីនេះ អ្នកអាចបង្កើត ទិន្នន័យ      សំនួរ និងសំណុំបែបបទ ជាមួយនិងរបាយការណ៏។
v  កម្មវិធីនព្វន្តរូបមន្ត(​Openoffice.org Math)
គឺជាកម្មវិធីមួយសម្រាប់សរសេររូបមន្តគណិតវិទ្យាផ្សេងៗ។​ វាត្រូវបានគេប្រើសម្រាប់សរសេរ ឬនព្វន្តរូបមន្ត     សមញ្ញណាមួយ សម្រាប់ឯកសារ អត្ថបទ ដែលមានទម្រង់ជារូបមន្តគណិតវិទ្យា ដែលអាចបញ្ចូលនៅក្នុងកម្មវិធីស្លឹករិត(​writer) ផងដែរ ហើយរូបមន្តដែលបញ្ចូល គឺជារូបមន្ត Math Object មួយរុំជាមួយតួរអក្សរ ក្នុងឯកសារអត្ថបទនោះ។
. ប្រៀបធៀបកម្មវិធីការិយាល័យខ្មែរ(​Openoffice.org) & Microsoft Office)
មុខងារ
Open office
Microsoft office
-ឯកសារអត្ថបទ
-សៀវភៅបញ្ជី
-ការបង្ហាញ
-មូលដ្ឋានទិន្នន័យ
-គំនូរ
-នព្វន្តរូបមន្ត
-ស្លឹករិត (​Openoffice.org writer)
- នព្វន្ត​ (​Openoffice.org Calc)
- ពិពរណ៏ (​Openoffice.org Impress)
- Openoffice.org Base
- Openoffice.org Draw
- Openoffice.org Math
-Microsoft word
-Microsoft Excel
-Microsoft PowerPoint
- Microsoft Access
-Microsoft Paint
-Microsoft Equation
. អ្វីទៅបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៏?
បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៏ គឺជាវិជ្ជាដែលមានជំនាញច្បាស់លាស់ ក្នុងការផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមក ដែលសំដៅទៅលើការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល តាមរយះឧបករណ៏អេឡិចត្រូនិច ដែលអាចជួយអោយអង្គការ ស្ថាប័នជំនួញ មានលទ្ធភាពចូលទៅប្រើប្រាស់ព័ត៌មានបានរហ័ស។​ឧបករណ៏វិទ្យាព័ត៌មាន និងសារគមនាគមន៏ សំដៅទៅលើឧបករណ៏អេឡិចត្រូនិច ដែលអាចផ្ទុក ប្រើប្រាស់ រៀបចំ បញ្ជួន ចែកចាយ ឬទទួល ព័ត៌មានតាមបែបអេឡិចត្រូនិច។ ឧទាហរណ៏ះ កុំព្យូទ័រ ទូរទស្សន៏ឌីជីថល សារអេឡិចត្រូនិច ទូរស័ព្វ វិទ្យុ។​ល។



. គុណសម្បតិ្តនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៏:
ü  ធ្វើអោយការសិក្សាកាន់តែមានភាពងាយស្រួល និងគួរអោយចាប់អារម្មណ៏ ជាពិសេសបញ្ហាដែលលំបាក យល់។
ü  ការស្រាវជ្រាវ និងចែករំលែកព័ត៌មានដែលមានប្រយោជន៏។ឧ. ការប្រើប្រាស់អ៊ីនធឺណិត
ü  ស្វែងរកព័ត៌មានដែលទាក់ទងនិងការស្វែងរកការងារធ្វើ។ ឧ. ការងារស្ម័គចិត្ត និងការងារដែលអ្នកពេញចិត្ត
ü  បំបាត់ឧបសគ្គអក្ខរកម្ម ក្នុងការទំនាក់ទំនងគ្នា។ឧ. ការប្រើវិទ្យុ និងវីដេអូ
ü  កាត់បន្ថយពេលវេលា និងចម្ងាយ។ឧ. ការប្រើអ៊ីមែល ទូរស័ព្ទ សន្និសិទវីដេអូ
ü  ផ្តល់ព័ត៌មានទាក់ទងនិងការអប់រំ។ឧ. ការសិក្សាតាមរយះអេឡិចត្រូនិច
ü  បង្កើតការងារថ្មីតាមរយះបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៏
ü  បង្កើតឧកាសកំសាន្តសប្បាយដូចជា ល្បែងកំសាន្ត តន្រ្តី វីដេអូ
ü  ធ្វើឲ្យសង្គមជាតិមានការរីកចំរើន ជឿនលឿនដោយសារបច្ចេកវិទ្យា…..
. ប្រភេទបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៏:
ü  បច្ចេកវិទ្យាដែលពឹងផ្អែកលើកុំព្យូទ័រ: គឺជាអ្វីៗដែលអ្នកធ្វើនៅលើកុំព្យូទ័រ ដែលអ្នកអាចប្រើវានៅការិយាល័យ ឬនៅផ្ទះ។
ü  បច្ចេកវិទ្យាទំនាក់ទំនងឌីជីថល: គឺជាបច្ចេកវិទ្យាដែលថ្មី និងរីកលូតលាស់បានលឿន ដែលអនុញ្ញាត   អោយមនុស្ស និងអង្គភាពទំនាក់ទំនង និងចែករំលែកព័ត៌មានតាមបែបឌីជីថល។ ឧ. ទូរស័ព្ទ ទូរទស្សន៏ iPad Tablet
. ប្រភេទកម្មវិធីកុំព្យូទ័រសម្រាប់ប្រើប្រាស់មានពីរ:
ü  កម្មវិធីកូដ ឬកម្មវិធីមានអាជ្ញាប័ណ្ណ(​Close source ឬ​license): អ្នកចង់ប្រើប្រាស់កម្មវិធីនេះ អ្នកត្រូវចំណាយប្រាក់យ៉ាងច្រើនក្នុងការទិញសិទ្ធិប្រើប្រាស់ពីក្រុមហ៊ុន ដែលផលិត ដើម្បីអាចយកមកដំឡើង និងប្រើប្រាស់នៅលើកុំព្យូទ័ររបស់អ្នក ហើយអ្នកគ្មានសិទ្ធិ ចែកចាយដោយគ្មានការអនុញ្ញាតិ ពីម្ចាស់កម្មសិទ្ធដើមឡើយ។ ឧ. ក្រុមហ៊ុនកុំព្យូទ័រ របស់ក្រុមហ៊ុន Microsoft ដែលមានដូចជា Ms windows, Ms office ….ពេលអ្នកដំឡើង អ្នកចាំបាច់ត្រូវមាន លេខកូដ (Serial Keys) យកមកបញ្ចូល ដើម្បីអាចដំឡើងកម្មវិធីនេះអាចប្រើប្រាស់បាន។
ü  កម្មវិធីកូដចំហ(Open source) : ជាកម្មវិធីរបស់សហគមន៏អ្នកស្ម័គចិត្តនានា​ នៅលើពិភពលោក ដែលបានបង្កើតឡើង ដើម្បីចែកចាយ អោយអ្នកប្រើទាំងអស់ ប្រើដោយសេរី ស្របច្បាប់ និងឥតគិតថ្លៃលើសិទ្ធិនៃការប្រើប្រាស់កម្មវិធី។ឧ. កម្មវិធីប្រតិបត្តិការលីនុច (​Linux) និងកម្មវិធីការិយាល័យ​Openoffice.
. ការជ្រើសរើសកម្មវិធីមកសិក្សាមានពីរ:
ü  សិក្សាកម្មវិធី ដែលមានស្ថេរភាព: វាធ្វើអោយអ្នកចាំបានយូរ និងយល់ពីលក្ខណះទូទៅនៃកម្មវិធីនីមួយៗ នៅពេលដែលអ្នកមិនប្រើវា ព្រោះវាប្រើជាភាសាខ្មែរ ដែលធ្វើអោយអ្នកងាយយល់។
ü  សិក្សាកម្មវិធី ដែលត្រឹមត្រូវ និងស្របច្បាប់: កម្មវិធីនេះទាក់ទងនិងកម្មវិធីដែលមានអាជ្ញាប័ណ្ណ(License).

1 comment:

  1. http://12nomor.com/adalah Bandar Togel online terbesar di asia yang Terpercaya. Situs ini sudah mempunyai berjuta-juta member, jadi secara pelayanan amat profesional. Yuk, secepatnya gabung dan daftar akun togel.

    ReplyDelete